khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានលើកអំពី ឱកាសបង្កើនកិច្ចសហប្រតិបត្តិការសភា និងវិស័យអប់រំ សុខភាព ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយម៉ាឡេស៊ី
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានអញ្ជើញទទួលជួបឯកឧត្តម Shaharuddin Onn អគ្គរដ្ឋទូតម៉ាឡេស៊ីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងសិក្សាអំពីលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការការទូតសភា និងវិស័យផ្សេងៗទៀតរួមមានអប់រំ សុខភាព ទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយម៉ាឡេស៊ី។

    បន្ទាប់ពីការលើកឡើងអំពី ទំនាក់ទំនងដ៏ល្អរវាង សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមួយថ្នាក់ដឹកនាំម៉ាឡេស៊ី តាំងពីជំនាន់ ឯកឧត្តមបណ្ឌិត Mahathir Mohamad រហូតដល់បច្ចុប្បន្ន ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានថ្លែងអំណរគុណ ឯកឧត្តម Anwar bin Ibrahim និងប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ដែលបានធ្វើជាអ្នកសម្របសម្រួលឱ្យមានបទឈប់បាញ់ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ដោយមានការចូលរួមពីប្រទេសជាមិត្តដូចជា សហរដ្ឋអាម៉េរិក និងចិន។

    ឯកឧត្តមអគ្គរដ្ឋទូតម៉ាឡេស៊ី ឯកភាពជាមួយឯកឧត្តមបណ្ឌិត និងខិតខំធ្វើការឆ្ពោះទៅពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែខ្លាំងបន្ថែមទៀត ដើម្បីប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ។ ឯកឧត្តមអគ្គរដ្ឋទូត ក៏បានលើកអំពីការអញ្ជើញ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បំពេញទស្សនកិច្ច នៅព្រឹទ្ធសភាម៉ាឡេស៊ី នាពេលខាងមុខ។ ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា នឹងនាំយកព័ត៌មានអំពីការអញ្ជើញនេះជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។

    ខ្លឹមសារ៖ ខុទ្ទកាល័យអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត